ការតាំងពីព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ ២០២២
ក្នុងរយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី ១៦ ១៧ និង ១៨ ខែវិចិ្ឆកា ឆ្នាំ២០២២ ជី ប៊ី អេស- Gourmet Beverage Solutions បានធ្វើការតាំងបង្ហាញក្នុងការតាំងពីព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ បានយ៉ាងជោគជ័យ និងទទួលបានការគាំទ្រច្រើនពីអតិថិជន។
ជី ប៊ី អេស មានវត្តមាន នៅក្នុងកម្មវិធីតាំងពីព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ ២០២២ រយៈពេល ៣ថ្ងៃ ដែលរៀបចំដោយ CamFood នឹង CamCafe ។ ក្នុងរយៈពេល ៣ថ្ងៃនេះ ជី ប៊ី អេស បានយកចិត្តទុកដាក់ក្នុងការរៀបចំស្តង់យ៉ាងស្អាត សម្រាប់ដាក់តាំងបង្ហាញនូវម៉ាសុីនកាហ្វេទំនើបៗជាច្រើនប្រភេទ រួមផ្សំជាមួយនឹងគ្រឿងផ្សំភេសជ្ជៈជាច្រើនមុខ សម្រាប់អតិថិជនដែលមានគោលបំណងចង់ចាប់ផ្តើមបើកអាជីវកម្មហាងកាហ្វេ អាចមកទស្សនាផ្ទាល់ទៅលើម៉ាសុីនកាហ្វេ អនុវត្តផ្ទាល់ជាមួយអ្នកជំនាញ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកប្រឹក្សានៅក្នុងស្តង់តែម្តង។
អតិថិជនជាច្រើនបានមកកាន់ស្តង់ ជី ប៊ី អេស ដើម្បីទស្សនាអ្នកជំនាញធ្វើភេសជ្ជៈផ្ទាល់ ដែលមានដូចជា ការចាក់រូបលើកាហ្វេ (Latte Art Session) ធ្វើស្រាកាឡុក (Cocktail Session) និងការតេសរសជាតិកាហ្វេមកពីប្រទេសផ្សេងៗគ្នា (Cupping Session) ផងដែរ។ អ្វីដែលកាន់តែពិសេសនោះ អតិថិជនអាចមកធ្វើការតេសនូវរសជាតិកាហ្វេ និងភេសជ្ជៈជាច្រើន បានដោយសេរី។
ជី ប៊ី អេស ក៏បានធ្វើបទបង្ហាញស្តីពីជំហានមួយៗក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់អាជីវកម្មកាហ្វេ សម្រាប់អតិថិជនដែលចាប់ផ្តើមបើកអាជីវកម្មហាងកាហ្វេដំបូង ហើយក៏មានការចែកនូវកាដូរអនុស្សាវរីយ៍ជាច្រើន សម្រាប់អតិថិជនដែលបានថតរូបជាមួយម៉ាសុីនកាហ្វេ Black Eagle Maverick ដែលជាម៉ាសុីនកាហ្វេទើបតែមកដល់ថ្មី ក្នុងក្រុម ហ៊ុន ជី ប៊ី អេស។
មិនតែប៉ុណ្ណោះ ជី ប៊ី អេស ក៏ទទួលបានប័ណ្តសសើរទៅលើការដេគ័រស្តង់ (Best Booth) ផងដែរ។
ជាចុងក្រោយ ជី ប៊ី អេស សូមថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ដែលបានមកចូលរួមក្នុងការតាំងពិព័រណ៍មួយនេះ និងជូនពរ លោក លោកស្រី អ្នកនាងកញ្ញាអោយជួបតែសំណាងល្អ នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតទ្បើយ។ ពួកយើងសង្ឃឹមថានឹងបានជួបអ្នកគ្រប់គ្នាម្តងទៀតនាពេលក្រោយ!