ការតាំងពីព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ ២០២២
ក្នុងរយៈពេល ៣ថ្ងៃ ចាប់តាំងពីថ្ងៃទី ១៦ ១៧ និង ១៨ ខែវិចិ្ឆកា ឆ្នាំ២០២២ ជី ប៊ី អេស- Gourmet Beverage Solutions បានធ្វើការតាំងបង្ហាញក្នុងការតាំងពីព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ បានយ៉ាងជោគជ័យ និងទទួលបានការគាំទ្រច្រើនពីអតិថិជន។
ជី ប៊ី អេស មានវត្តមាន នៅក្នុងកម្មវិធីតាំងពីព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ ២០២២ រយៈពេល ៣ថ្ងៃ ដែលរៀបចំដោយ CamFood នឹង CamCafe ។ ក្នុងរយៈពេល ៣ថ្ងៃនេះ ជី ប៊ី អេស បានយកចិត្តទុកដាក់ក្នុងការរៀបចំស្តង់យ៉ាងស្អាត សម្រាប់ដាក់តាំងបង្ហាញនូវម៉ាសុីនកាហ្វេទំនើបៗជាច្រើនប្រភេទ រួមផ្សំជាមួយនឹងគ្រឿងផ្សំភេសជ្ជៈជាច្រើនមុខ សម្រាប់អតិថិជនដែលមានគោលបំណងចង់ចាប់ផ្តើមបើកអាជីវកម្មហាងកាហ្វេ អាចមកទស្សនាផ្ទាល់ទៅលើម៉ាសុីនកាហ្វេ អនុវត្តផ្ទាល់ជាមួយអ្នកជំនាញ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយអ្នកប្រឹក្សានៅក្នុងស្តង់តែម្តង។
អតិថិជនជាច្រើនបានមកកាន់ស្តង់ ជី ប៊ី អេស ដើម្បីទស្សនាអ្នកជំនាញធ្វើភេសជ្ជៈផ្ទាល់ ដែលមានដូចជា ការចាក់រូបលើកាហ្វេ...