ការតាំងពិព័រណ៍ វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិលេខ ១ នៅកម្ពុជា ឆ្នាំ២០២៣
កាន់តែប្លែកជាមួយ ជី ប៊ី អេស ឆ្នាំនេះដែលបានចូលរួមក្នុងការតាំងពិព័រណ៍ និងបានធ្វើការបង្ហាញនូវម៉ាកម៉ាស៉ីនកាហ្វេថ្មីៗ ល្បីៗ ព្រមទាំងផលិតផលគ្រឿងផ្សំថ្មីៗមកកាន់ស្តង់ ដែលទទួលបានការគាំទ្រយ៉ាងកុះករពីអតិថិជន។
ក្រុមហ៊ុន ជី បី អេស មានវត្តមាននៅក្នុងការតាំងពិព័រណ៍ វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិលេខ ១ នៅកម្ពុជា ដែលប្រព្រឹត្តនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែកញ្ញា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅ មណ្ឌលសន្និបាត និងពិរពណ៌កោះពេជ្រ។
ក្នុងរយៈពេលបីថ្ងៃនៃការតាំងពិព័រណ៍ ជី ប៊ី អេស បានធ្វើការតាំងបង្ហាញជាមួយនឹងម៉ាកម៉ាស៉ីនកាហ្វេល្បីៗជាច្រើនប្រភេទនៅស្តង់ រួមជាមួយនឹងផលិតផលគ្រឿងផ្សំល្បីៗផងដែរ។ ម៉ាសុីនកាហ្វេម៉ាកល្បីៗមានដូចជា៖ Crem, Nouva Simonelli, Victoria Arduino, Rex Royal, Mellita និង Hario។ ចំណែកឯផលិតផលគ្រឿងផ្សំវិញមានដូចជា៖ ទឹកដំណាប់ និង សេរ៉ូ...