ការតាំងពិព័រណ៍​ វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិលេខ​ ១​ នៅកម្ពុជា ឆ្នាំ២០២៣

កាន់តែប្លែកជាមួយ ជី ប៊ី អេស ឆ្នាំនេះដែលបានចូលរួមក្នុងការតាំងពិព័រណ៍ និងបានធ្វើការបង្ហាញនូវម៉ាកម៉ាស៉ីនកាហ្វេថ្មីៗ ល្បីៗ ព្រមទាំងផលិតផលគ្រឿងផ្សំថ្មីៗមកកាន់ស្តង់ ដែលទទួលបានការគាំទ្រយ៉ាងកុះករពីអតិថិជន។ 

ក្រុមហ៊ុន ជី បី អេស មានវត្តមាននៅក្នុងការតាំងពិព័រណ៍​ វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិលេខ​ ១​ នៅកម្ពុជា ដែលប្រព្រឹត្តនៅថ្ងៃទី ១៤​​ ១៥ និង ១៦ ខែកញ្ញា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅ​ មណ្ឌលសន្និបាត និងពិរពណ៌កោះពេជ្រ។  

ក្នុងរយៈពេលបីថ្ងៃនៃការតាំងពិព័រណ៍ ជី ប៊ី អេស បានធ្វើការតាំងបង្ហាញជាមួយនឹងម៉ាកម៉ាស៉ីនកាហ្វេល្បីៗជាច្រើនប្រភេទនៅស្តង់  រួមជាមួយនឹងផលិតផលគ្រឿងផ្សំល្បីៗផងដែរ។ ម៉ាសុីនកាហ្វេម៉ាកល្បីៗមានដូចជា៖ Crem, Nouva Simonelli, Victoria Arduino, Rex Royal, Mellita និង Hario។ ចំណែកឯផលិតផលគ្រឿងផ្សំវិញមានដូចជា​៖ ទឹកដំណាប់ និង សេរ៉ូ ODK ហើយជាពិសេសនោះផលិតផលគ្រឿងផ្សំ DaVinci Gourmet ដែលទើបតែមកដល់ថ្មី។ 

នៅក្នុងថ្ងៃទីមួយ ទី១៤ នៃការតាំងពិព័រណ៍ ជី ប៊ី អេស ក៏បានប្រារព្ធពិធីចុះហត្ថលេខាទទួលសិទ្ធផ្តាច់មុខយកផលិតផលគ្រឿងផ្សំ DaVinci Gourmet មកកាន់ទីផ្សាកម្ពុជា។ ពេលនោះផងដែរ អតិថិជនក៏បានចូលមកតេសសាកល្បងជាមួយភេសជ្ជៈដែលធ្វើជាមួយ DaVinci ហើយក៏បានចូលរួមធ្វើភេសជ្ជៈជាមួយបារីស្តាជំនាញនៅស្តង់ផងដែរ។ 

ជី ប៊ី អេស ឆ្នាំនេះមានស្តង់ធំជាងមុន ហើយអតិថិជនជាច្រើនបានមកកាន់ស្តង់ ដើម្បីទស្សនានូវសកម្មភាពជាច្រើន ក៏ដូចជាកម្មវិធីផ្សេងៗ រួមទាំងសិក្ខារសាលា និងការធ្វើបទបង្ហាញនៃវិស័យកាហ្វេ។ សកម្មភាពដែលបានប្រព្រឹត្តនៅស្តង់មានដូចជា ការចាក់រូបលើកាហ្វេជាបារីស្តាជំនាញ(Latte Art Demo) ដែលក្នុងនោះអ្នកដែលចាក់រួបស្អាតបានទទួលនឹងកាដូរអនុស្សាវរីយ៍ ហើយក៏មាននូវ សិល្បៈនៃការបោះដប (Cocktail Flair) និងការចូលរួមធ្វើស្រាក្រឡុកជាមួយអ្នកជំនាញ ដែលអតិថិជនអាចតេសសាកល្បងផងដែរ។ 

នៅក្នុងស្តង់ក៏មាននូវសិក្ខារសាលាដែលនិយាយអំពីការចាប់ផ្តើម និងការពង្រីកអាជីវកម្មកាហ្វេជាមួយនឹងបទពិសោធន៍របស់លោក Dawn Chan ដែលជាទូតសុឆន្ទៈរបស់ Victoria Arduino ជាជើងឯកបារីស្តាពិភពលោកចំណាត់ថ្នាក់ទី ៥ និងក៏ជាស្ថាបនិក Wanwan Coffee Roasters ដែលមានសាខានៅទីក្រុងហុងកុង និងបាងកក។ អតិថិជនជាច្រើនបានអញ្ជើញមកទស្សនា និងទទួលបទពិសោធន៍ថ្មីៗ ថែមទាំងចូលសាកល្បងឆុងកាហ្វេ និងតេសជាមួយគ្រាប់កាហ្វេរសជាតិប្លែកៗ ជាមួយលោក Dawn Chan តែម្តង។​  

ជី ប៊ី អេស ឆ្នាំនេះមានការយកចិត្តទុកដាក់ក្នុងការរៀបចំស្តង់ និងការរៀបចំនូវសកម្មភាពផ្សេងៗ ដែលធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍ និងសប្បាយរីករាយនៅស្តង់ ជី ប៊ី អេស​។ ការដេគ័រស្អាត និងមានការគាំទ្រច្រើនពីអតិថិជន បានធ្វើ ជី ប៊ី អេសទទួលបាននូវប័ណ្តសសើរទៅលើការដេគ័រស្តង់ (Best Booth) ផងដែរ ពីអ្នករៀបចំកម្មវិធី CAMFOOD 2023។ 

ជាចុងក្រោយ សូមថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ ដែលបានមកលេងស្តង់របស់ ជី ប៊ី អេស និងជូនពរ លោក លោកស្រី អ្នកនាងកញ្ញាអោយជួបតែសំណាងល្អ នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតទ្បើយ។ ពួកយើងសង្ឃឹមថានឹងបានជួបអ្នកគ្រប់គ្នាម្តងទៀត ជាមួយនឹងអ្វីដែលប្លែក និងថ្មីៗ។ 

 

Subscribe Newsletter
Sidebar
Start typing to see products you are looking for.