ក្រុមហ៊ុន ជី ប៊ី អេស នឹងមានវត្តមានសារជាថ្មីនៅក្នុងការតាំងពិព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្តរជាតិ​​ ២០២៣​

សូមស្វាគមន៍នៃការវិលត្រលប់មកវិញនូវការតាំងពិព័រណ៍​វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិលេខ​ ១​ នៅកម្ពុជាដែលនឹងឈានមកដល់ឆាប់ៗនេះ។ អ្វីដែលពិសេសនៅក្នុងឆ្នាំ ២០២៣ នេះ គឺនឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើននៅក្នុង ប្រទេសកម្ពុជា។ 

ការតាំងពិព័រណ៍​វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច​ គឺជាការដាក់តាំងបង្ហាញ ធំជាងគេនៅប្រទេសកម្ពុជាដែលមានការចូលរួមដាក់តាំងផលិតផល​ជាច្រើនរបស់ក្រុមហ៊ុនផ្សេងៗនៅក្នុង វិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច។ អតិថិជនទាំងអស់អាចចូលរួមទស្សនាការតាំងបង្ហាញ ក៏ដូចជាភ្លក្សនូវ មុខម្ហូប ភេសជ្ជៈ ផ្សេងៗដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ ការតាំងពិព័រណ៍នេះគឺជាឱកាស ពិសេសដែល នឹងមានការបញ្ចុះតម្លៃលើផលិតផលជាច្រើនប្រភេទនៅតាមស្តង់នីមួយៗថែមទៀតផង។

ការតាំងពិព័រណ៍នេះ សាកសមសម្រាប់អ្នកផ្គត់ផ្គង់អាជីវកម្មហាងកាហ្វេ អ្នកនៅក្នុងវិស័យម្ហូបអាហារ អ្នកដែលចូលចិត្តឬមានបំណងចង់បើកអាជីវកម្មក្នុងវិស័យទាំងនេះ និងបុគ្គលទូទៅទាំងអស់ ព្រោះជាឪកាស ដ៏ល្អ​ដើម្បីមកចូលរួមបង្កើតទំនាក់ទំនងជាមួយគ្នា និងទទួលបានចំណេះដឹងក៏ដូចជា បទពិសោធន៍ ជាច្រើនសម្រាប់អាជីវកម្មរបស់លោកអ្នក។ 

ដូចគ្នាជាមួយឆ្នាំមុនៗដែរ ជី ប៊ី អេស ក៏នឹងមានវត្តមានក្នុងការតាំងពីព័រណ៍​វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិលេខ​ ១​ នៅកម្ពុជា ដែលប្រព្រឹត្តនៅថ្ងៃទី ១៤​​ ១៥ និង ១៦ ខែកញ្ញា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅ​ មណ្ឌលសន្និបាត និងពិរពណ៌កោះពេជ្រ។ 

​គួរបញ្ជាក់ផងដែរថា ជី ប៊ី អេស ក៏ធ្លាប់មានវត្តមានក្នុងការតាំងពីព័រណ៍វិស័យម្ហូបអាហារ និងសណ្ឋាគារខ្នាត អន្តរជាតិកាលពីឆ្នាំ ២០២២ ​ដែល យើង​ទទួលបាននូវភាពជោគជ័យ ថែមទាំងទទួលបានការគាំទ្រ យ៉ាងច្រើនលើសលប់ពីសំណាក់អតិថិជនជាច្រើន។ ក្នុងនោះយើងបានធ្វើការតាំងបង្ហាញនូវគ្រឿងផ្សំ ម៉ាសុីនកាហ្វេទំនើបៗជាច្រើន មានភេសជ្ជៈប្លែកៗ សម្រាប់អតិថិជនតេស្ដ និងមានការធ្វើបទបង្ហាញជាមួយ ម៉ាសុីនកាហ្វេ ឲ្យអតិថិជនចូលមកសាកល្បងដោយផ្ទាល់ផងដែរ។ 

កាន់តែរំភើបជាងនេះទៅទៀត ជី ប៊ី អេស នឹងនាំមកនូវអ្វីដែលប្លែកមិនដែលមានពីមុនមក និងកាន់តែអស្ចារ្យ​សម្រាប់លោកអ្នក។ នៅក្នុងឆ្នាំនេះផងដែរពួកយើងនឹងមានស្តង់កាន់តែធំពោរពេញទៅ ដោយគ្រឿងផ្សំកាហ្វេ និងភេសជ្ជៈជាច្រើនប្រភេទ មានរសជាតិប្លែកៗ និងឈ្ងុយឆ្ងាញ់ សម្រាប់អតិថិជន ធ្វើការតេស្ដដោយសេរី។ 

ជាពិសេសនោះ ជី ប៊ី អេស នឹងមានការតាំងបង្ហាញម៉ាសុីនកាហ្វេទំនើបៗពីម៉ាកយីហោល្បីជាច្រើន ដូចជា Victoria Arduino, Nuova Simonelli, CREM, HARIO, Eureka, Blendtec, Rex-Royal, DaVinci Gourmet, Lavazza, Harney & Sons, ODK, Melitta…. សម្រាប់អតិថិជនអាចធ្វើការសាកល្បងប្រើប្រាស់ និងប្រឹក្សាយោបល់ជាមួយក្រុមការងាររបស់ពួកយើង។​ 

មិនតែប៉ុណ្ណោះនៅក្នុងស្តង់ក៏មានការធ្វើបទបង្ហាញពីផលិតផល​និងបង្ហាញពីការចាក់រូបលើឡាតេដែលអតិថិជនអាចចូលមកធ្វើការសាកល្បងចាក់បាន​ដោយសេរី ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញជាច្រើនពីក្រុមការងារ របស់ពួកយើងថែមទៀតផង។

ជី​ ប៊ី អេស ក៏បានរៀបចំជាមួយនឹងកាដូដែលពោរពេញទៅដោយវត្ថុអនុស្សាវរីយ៍ជាច្រើ​ន សម្រាប់អតិថិជនដែលបានមកចូលរួម ហើយបានមកទស្សនាការធ្វើបទបង្ហាញខ្លះៗនៅស្តង់របស់ ជី ប៊ី អេស​ ផងដែរ។

កុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃទី ១៤​​ ១៥ និង ១៦ ខែកញ្ញា ខាងមុខនេះ និងអញ្ជើញមកទស្សនាស្ដង់ ជី ប៊ី អេស លេខ​ C258 – C277 – C280 ដើម្បីភ្លក្សរសជាតិកាហ្វេ និងសាកល្បងប្រើប្រាស់ម៉ាស៊ីនកាហ្វេពីម៉ាកយីហោល្បីៗជាច្រើន ព្រមទាំងទទួលបានកាដូអនុស្សាវវីយ៍ពី ការចូលរួមសកម្មភាពផ្សេងៗ និងទស្សនានូវការធ្វើបទបង្ហាញពីក្រុមការងារដើម្បីទទួលបានបទពិសោធន៍ ថ្មីៗជាច្រើនផងដែរ។

Subscribe Newsletter
Sidebar
Start typing to see products you are looking for.